អត្ថបទកាន់តែចាស់ទើបដឹងជីវិតពិត


 កាន់តែចាស់ទៅទើបខ្ញុំដឹងថាជីវិតមួយនេះមិនចាំបាច់សល់លុយច្រើនពេកទេ សូមត្រឹមតែកុំមានភាពខ្វះខាត ហើយមិនជំពាក់បំណុលគេជារឿងចាំបាច់បំផុតហើយ

មិនចាំបាច់មានទ្រព្យច្រើនពេកទេ សុំត្រឹមតែពេលចូលនិវត្តន៍មានផ្ទះមួយខ្នង មានដីស្រែចំការតិចតួចប្រើប្រាស់ជីវិត បែបជនបទរីករាយជាមួយនឹងធម្មជាតិ ក្ដីសុខបំផុតហើយ

មិនចាំបាច់មានភាពហ៊ឺហាលុយ ឡាន របស់ brand brand 

ដូចគេទេ សូមត្រឹមតែជីវិតមួយនេះកុំមានសម្ពាធលើរាងកាយនិងផ្លូវអារម្មណ៍គឺជាក្តីសុខក្នុងបេះដូងរបស់យើងខ្លាំងណាស់ទៅហើយ

មិនចាំបាច់ស្គាល់មនុស្សច្រើនពេកទេ សុំត្រឹមតែមានមិត្តភក្តិដែលស្និទ្ធស្នាលបំផុត មានគ្រួសារមួយដែលអាចរស់នៅ ចុះសម្រុងនឹងគ្នាហើយនិងមានដៃគូដែល អាចកាន់ដៃគ្នាដល់ចាស់សក់ស្កូវជាក្តីសុខនិងបំណងប្រាថ្នាដ៏ល្អបំផុតរបស់ខ្ញុំហើយ អរគុណ!

แสดงความคิดเห็น

ใหม่กว่า เก่ากว่า

نموذج الاتصال